នាព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨៖០០ នាទី នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ក្រុមការងារប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រុមការងារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខដល់និវត្តជន ចំនួន ៤៨ (ស្ត្រីចំនួន៤ រូប) ក្រោមអធិបតីយភាពលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយនាំយកនូវអំណោយវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ និវត្តជនម្នាក់ៗ ពិតជាមានសេចក្តីរំភើប រីករាយ ឥតឧបមា ដោយបានប្រសិទ្ធពរជ័យមង្គល វិបុលសុខគ្រប់ប្រការ គោរពជូនឧត្តមកត្តិបរិរក្សបណ្ឌិត គាត់ ឈន់ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាបនិករបស់សមាគម និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងសហការីទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់មន្រ្តីរាជការចូលនិវត្តន៏កន្លងមក ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គល សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។